អិកស្ពឺត្រេនស៍ក្រុមហ៊ុនសេវាកម្មភាសា

​       អិកស្ពឺត្រេនស៍គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកភាសាប្រកបដោយ សមត្ថភាព បរិបូរណ៍មួយ​ដែលមានទីតាំងនៅទីក្រុងប៉េកាំង ប្រទេសចិន។ សេវាកម្មរបស់យើងខ្ញុំមានដូចជា សេវាបកប្រែអត្ថបទ បកប្រែផ្ទាល់មាត់ កត់ត្រាវីដេអូរឺអាត់សំលេងជាលាយលក្ខណ៍អក្សរ រចនាអក្សរលើវីដេអូ បញ្ចូលសំលេង បកប្រែគេហទំព័រ សេវាពិនិត្យផ្ទៀងផ្ទាត់ កែសំរួល សេវាសរសេរសាថ្មីនិងសេវាចងក្រងនិពន្ធ​​​​​ ។ អតិថិជនដែលយើងធ្លាប់ មានរួមមាន សហគ្រាសនានាៗ រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងផ្ទាល់ខ្លួនរបស់ឯកជនផងដែរ។


      យើងខ្ញុំផ្តល់ជូននូវសេវាកម្មភាសាប្រកបដោយឯកទេស និង មានគុណភាពបំផុតក្នុងតំលៃថោកសមរម្យ។ ក្រុមហ៊ុនយើងខ្ញុំមាន ឯកទេសក្នុងការបកប្រែខាងវិស័យដូចខាងក្រោម៖ ហិរញ្ញវត្ថុ ច្បាប់ សុខាភិបាល ឱសថសាស្រ្ត និង បច្ចេកទេស។


       ឆ្លើយតបទៅនឹងលក្ខណៈពិសេស និង តំរូវការផ្សេងៗគ្នារបស់ រោងចក្រសហគ្រាស ក្រុមហ៊ុនយើងខ្ញុំជ្រើសរើស និង ចំរាញ់យកតែ បុគ្គលិកដែលមានបទពិសោធន៍ និង ឯកទេសពិតប្រាកដប៉ុណ្ណោះ ដើម្បីមកបំរើការងារក្នុងក្រុមហ៊ុន។ គ្រួសារអិកស្ពឺត្រេនស៍មាន សមាជិកជា អ្នកបកប្រែអត្ថបទ អ្នកបកប្រែផ្ទាល់មាត់ ពេញម៉ោង និង ក្រៅម៉ោង ចំណានៗជាច្រើន ដែលសុទ្ធត្រូវបានឆ្លងកាត់ការធ្វើតេស្ត ប្រឡងប្រជែង និង សំរិតសំរាំងយ៉ាងហ្មត់ចត់ជាទីបំផុត។ យើងខ្ញុំសូម ធានាថា លោកអ្នកប្រាកដជានឹងទទួលបាននូវសេវាកម្ម ដ៏ឥតខ្ចោះ និង ប្រកបដោយគុណភាពស្តង់ដាជាមួយនឹងអិកស្ពឺត្រេនស៍។


       ទស្សនវិជ្ជារបស់ក្រុមហ៊ុន៖ យើងជួយអោយទំនាក់ទំនងរបស់លោក អ្នកកាន់តែប្រសើរ។
       បេសកកម្មរបស់ពួកយើង៖ ផ្តល់សេវាកម្មភាសាល្អបំផុតដើម្បីបំពេញ តំរូវការអតិថិជន។
       ទស្សនវិស័យរបស់ក្រុមហ៊ុន៖ ក្លាយខ្លួនទៅជាក្រុមហ៊ុនផ្តល់សេវាកម្ម ភាសាល្អដាច់គេក្នុងប្រទេសចិន។
      ភាសា៖ អង់គ្លេស និង ចិន


      សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកយើងខ្ញុំតាម ទូរស័ព្ទ ទូរស័ព្ទដៃ QQ, MSN, GTalk, Skype រឺក៏តាម សារអេឡិចត្រូនិច។